សរុបគំនុំចាស់ និងថ្មី! កូនដើមតាមកាប់ឪពុកចុង ដល់ផ្ទះម្ដាយបង្កើត ជាច្រើនកាំបិត (Video)

0


ភ្នំពេញ៖ ដើម្បីស្រាយគំនុំចាស់និងថ្មី ដែលធ្លាប់មានគំនុំតាំងពីអាយុ ១២ឆ្នាំ កូនដើមបានយកកាំបិតប័ងតោ បើក Pass Up ទៅកាប់ឪពុកចុងដល់ផ្ទះម្តាយបង្កើត បណ្តាលឲ្យឪពុកចុង រងរបួសជាច្រើនកន្លែង ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី២៩ សីហា ខែ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប ។ ជនសង្ស័យត្រូវជាកូនដើមមានឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសាកសួរជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនត្រូវជាកូនចុងរបស់ ជនរងគ្រោះខាងលើ។ ខ្លួនធ្លាប់មានទំនាស់ជាមួយ ឪចុងរូបនោះតាំងពីខ្លួនមានអាយុ ១២ឆ្នាំ ហើយកន្លងមកទំនាស់របស់ ពួកខ្លួនទាំងពីរឈានដល់ ការប្រើអំពើហិង្សាចំនួន ២លើក ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី ខ្លួនមានអាការៈឈឺក្បាល ក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯតូបរបស់ឪពុកចុង និងម្តាយបង្កើតមួយសន្ទុះក្រោយ មកស្រាប់តែក្មួយបាន ត្រឡប់មកវិញដោយប្រាប់ថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសឲ្យពួកគេខ្លាំងៗ មិនតែប៉ុណ្ណោះមិនឲ្យ ថ្នាំមកទេ ធ្វើឲ្យខ្លួនខឹងសម្បាជាខ្លាំង គួបផ្សំជាមួយទំនាស់ចាស់ផងនោះ ក៏ទាញយកកាំបិតតាំងតោ ធ្វើដំណើពីផ្ទះរបស់ខ្លួន ទៅកាប់ជនរងគ្រោះនៅចំណុចកន្លែង កើតហេតុខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿង តាមនីតិវិធីចាត់ការតាមច្បាប់ ៕