ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតក ចាក់បណ្តាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ច ពិសេសកំបូលភ្នំពេញ។
នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺបុរសដែលបានចាក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅចងកសម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលា ម៉ោងប្រមាណ ១០:៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
នៅពេលនេះមិនទាន់អាចកំណត់ នូវអត្តសញ្ញាណឃាតកនៅទ្បើយទេហើយ មូលហេតុឈានទៅដល់ការចាក់សម្លាប់ ហើយរត់មកចង់កបែបនេះ តាមមិត្តភក្តិនារីរងគ្រោះ បានបង្ហើបថា បុរសជាឃាតក បានចូលស្ដីដណ្ដឹងជាច្រើនដង តែខាងស្រីគេមិនព្រម ទេីបចាក់សម្លាប់បែបនេះទៅ។ សាកសពបុរសជាឃាតក សមត្ថកិច្ចកំពុង ធ្វើកោសល្យវិច្ឆ័យ ព្រមទាំងធ្វើកំណត់ហេតុ ៕