ស្លាប់​ ៣នាក់​និង​របួស ១២នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​២៧​ សីហា​

0

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ចំនួន ​៣នាក់​បាន​ស្លាប់​ របួសធ្ងន់​ ​៨នាក់ និង​របួសស្រាល​ ៤នាក់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​២៧ ខែសីហា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៧ សីហា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ​១៥នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ចំនួន​ ៦​លើក​ ៕