​ថ្ងៃ​២៧​ សីហា​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ២០ករណី ឃាត់ខ្លួន​មនុស្ស​ ៣៧​នាក់

0

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣៧​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ២០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ​៣៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៥​នាក់​ និង​ប្រើប្រាស់​ ១២​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៧​ ខែសីហា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ១៣២៤,២៨​ក្រាម​ និង​៩​កញ្ចប់​តូច​ ។​

​+លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖​

-​នគរបាល ៩​អង្គភាព​៖ ១​ /​ មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១៣០៣,៥០​ក្រាម​។​ ២​ /​ បាត់ដំបង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៥,៣៧​ក្រាម​។​ ៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​។​ ៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០៧​ក្រាម​។​ ៥​ /​ កណ្ដាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៥,៥៣​ក្រាម​។​ ៦​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៨,៨០​ក្រាម​។​ ៧​ /​ តាកែវ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​ ៨​ /​ ត្បូងឃ្មុំ​៖​ អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​។​ ៩​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​ ៕