Home សង្គម បង្ក្រាប KTV មួយកន្លែង ទាំងកណ្ដាលអាធ្រាត្រ ឃាត់ខ្លួនមនុស្សជិត ១០០នាក់ ដែលពពាក់ពពូនគ្នា ប្រើប្រាស់ថ្នាំញៀន (Video)

បង្ក្រាប KTV មួយកន្លែង ទាំងកណ្ដាលអាធ្រាត្រ ឃាត់ខ្លួនមនុស្សជិត ១០០នាក់ ដែលពពាក់ពពូនគ្នា ប្រើប្រាស់ថ្នាំញៀន (Video)

0

ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្រ្កាបទីតាំង ខារ៉ាអូខេមួយកន្លែង កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២០៦ កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី ៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។

ក្រោយចុះប្រតិបត្តិការវត្ថុតាង នឹងមនុស្សត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

Previous articleពលរដ្ឋក្រីក្រជាង ២លាននាក់ ទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ក្នុងអំឡុងកូវីដ-១៩ សម្រាប់ជុំទី២ (Video)
Next articleកម្ពុជា និងបណ្ដាប្រទេស មហាអនុតំបន់ទន្លេមេគង្គផ្សេងទៀត ចែករំលែកបទពិសោធន៍គ្នា ក្នុងការស្ដារវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩ (Video)