ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានឧប្បត្តិហេតុគ្រោះថ្នាក់ ដោយសារមីនថ្មើរជើង នៅក្នុងព្រៃភ្នំដងរ៉ែក ស្ថិតក្នុងភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យយុវជន ម្នាក់បានស្លាប់ នៅពេលដែលជនរងគ្រោះ កំពុងដើរគាស់គល់ឈើ ។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លេង យ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
សូមបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារជនរងគ្រោះ បានប្រើពេលវេលាបីថ្ងៃ ទើបរកសពជនរងគ្រោះឃើញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ៕