ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លោកមានរឿងជាច្រើនសុំអន្តរាគមន៍ និងសួរសំណួរទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២០នេះថា «នៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយនេះ ខ្ញុំនឹងមានរឿងជាច្រើនលើក ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍ ឈានទៅរកការដោះស្រាយ ហើយខ្ញុំក៏មានសំណួរជាច្រើន ដើម្បីនឹងត្រៀមជូន លោកនាយករដ្ឋមន្រ្តីផងដែរ» ៕
