បុរសជនជាតិចិន ស្លាប់នៅខេត្តកំពង់ចាម គ្មានពាក់ព័ន្ធនឹង ជំងឺកូវីដ១៩ទេ គឺស្លាប់ពេលកំពុង រួមភេទ

0

ភ្នំពេញ៖ លោកស្រីវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាបុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗ នៅពេលរួមភេទដែលហេតុការណ៌នេះបានកេីតឡេីងនៅស្រុកកងមាសខេត្តកំពង់ចាម ​​នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ហើយយោងតាមលទ្ធផល ពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ថាសពគ្មានផ្ទុកនូវវីរុសកូវីដ១៩នោះទេ។

តាមរបាយការណ៌ របស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាមបានបញ្ជាក់ថា៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០មានបុរសជនជាតិអាយុ៤៦ឆ្នាំបានមកលេងផ្ទះសង្សារ គាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង ៣ជិតភ្លឺគាត់ក៏បានគាំងបេះដូងស្លាប់ ពេលកំពុងរួមភេទ​ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័)​ និងស្ត្រីជាសង្សារក៏បានបញ្ជាក់ប្រាប់ ក្រុមគ្រូពេទ្យថាបុរសជនជាតិចិនរូបនេះបានស្លាប់ពេល កំពុងរួមភេទដែរ។

បច្ចុប្បន្ននេះក្រុមការងារនិងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លាដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម

ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ជនជាតិចិនដែលបានស្លាប់ខាងលេីនេះ ជាមេការសំណង់នៅរាជធានីភ្នំពេញបានប្រតិព័ទ្ធស្រឡាញ់ គ្នាជាមួយស្ត្រីខាងលេីប្រហែលជាមួយឆ្នាំហើយ បុរសជនជាតិចិនរូបនេះតែងតែមកលេងស្រុក ខាងស្ត្រីនិងជួបស្ត្រីនេះម្តងៗមុនពេលដែល មានហេតុការណ៌ ស្លាប់ខាងលេីនេះ។

ក្រុមការងារ មន្ទីរសុខាភិបាល ខេត្តកំពង់ចាមបានយកវត្ថុសំណាក ពីសាកសពខាងលេីនៅព្រឹកថ្ងៃដដែលបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាហេីយលទ្ធផលបានបញ្ជាក់ថាសពគ្មានផ្ទុកនូវវីរុសកូវីដ១៩នោះទេ។

ដូច្នេះករណីស្លាប់ភ្លាមៗ ពេលរួមភេទនេះគឺបណ្តាលមកពីការឡេីងឈាមខ្លាំងធ្វេីឲ្យគាំងបេះដូងតែម្តង៕