ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាផលប៉ះពាល់ នៃជំងឺកូវីដ១៩ ដែលបាននិងកំពុងរីករាលស្ទើរ ទូទាំងពិភពលោក អាចធ្ងន់ធ្ងរជាង វិបត្តិសង្គ្រាមលោកទី១ ឬលើកទី២ទៀតផង។
ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថាជំងឺកូវីដ១៩នេះ ខ្លាំងជាងសង្គ្រាមលោកលើកទី១ ឬ ទី២ទៀតព្រោះប្រទេសជាច្រើននៅលើកពិភពលោកបានប៉ះពាល់ដោយសារជំងឺនេះ និងបាន កំពុងរួមគ្នាប្រយុទ្ធប្រឆាំង នេះជំងឺនេះ ទោះបីជាប្រទេសមួយចំនួនលើកសកលលោក មិនប៉ះពា ល់ក៏ដូចជាដូចជាប្រទេសកូរ៉េខាងជើងបានប្រកាសថាប្រទេសគេគ្មានអ្នកឆ្លងជំងឺកូដ១៩នេះ(ជឿរគេសិន)។
សម្តេចតេជោបានគូសបញ្ជាក់ថា៖«យើងអាចនិយាយថាវាអាធ្ងន់ធ្ងរជាសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកទី២ទៅទៀត។ សង្គ្រាមលោកលើកទី២វាប៉ះពាល់តែប្រទេស ខ្លះដែលគេវាយគ្នាប៉ុណ្ណោះ តែប្រទេសខ្លះគេអត់វាយគេមិនប៉ះពាល់មិនស្លាប់មនុស្សនោះទេ »។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៣៨នាក់ (ស្រី៥០នាក់ និងបុរស១៨៨នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប៣៥នាក់៕