ភ្នំពេញ៖ បុរសចំណាស់ម្នាក់ត្រូវ កម្លាំងនគរបាលស្រុកស្អាងចាប់ឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ ចាប់ក្មេងស្រីជាអនីតិជន រំលោភរហូតមានផ្ទៃពោះ៥ខែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត ពុយ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចំណែកក្មេងស្រីរងគ្រោះស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយជនសង្ស័យ ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យបានលួងលោមក្មេងស្រី រងគ្រោះរួមភេទដោយអោយលុយចំនួន ២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បាន ចាប់អូសដៃជនរងគ្រោះ ចូលព្រៃក្រោយផ្ទះរួចបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះ បានសម្រេចបានចំនួន ២ដង ។ លុះមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី (ថ្ងៃចូលឆ្នាំទីពីរ) ជនសង្ស័យបានលួងលោមក្មេងស្រី រងគ្រោះទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែល រួចបានធ្វើសកម្មភាពចាប់រំលោភ បានសម្រេចម្តងទៀត ហើយជនសង្ស័យបានអោយលុយ ទៅជនរងគ្រោះចំនួន ២ម៉ឺនរៀល ។
សមត្ថកិច្ចបន្តទៀតថា រហូតមកដល់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានលួងលោម ជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែល រួចបានធ្វើសកម្មភាពចាប់រំលោភ បានសម្រេចចំនួន ២ដងទៀត ហើយជនសង្ស័យបានអោយលុយ ទៅជនរងគ្រោះចំនួន២ម៉ឺនរៀល ។ លុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦និង៣០នាទី ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថា កូនស្រីមានផ្ទៃពោះក៏បានទិញឧបករណ៍ ពិនិត្យទឹកនោមឃើញថា កូនមានផ្ទៃពោះពិតមែន ហើយមកដល់ព្រឹកឡើងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក ម្តាយជនរងគ្រោះបានយកកូនស្រី ទៅអោយគ្រូពេទ្យពិនិត្យមើល ហើយគ្រូពេទ្យបាននិយាយថា ជនរងគ្រោះមានផ្ទៃពោះចំនួន ៥ខែហើយ ។ ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថា កូនឯងខូចខ្លួនខូចប្រាណជាមួយអ្នកណា ពេលនោះជនរងគ្រោះបាននិយយាយប្រាប់ម្តាយថាជាមួយឈ្មោះ អាត ពុយ (ជនសង្ស័យ) ហើយម្តាយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលកោះខ្សាច់ទន្លាតែម្តង ។
ពេលទទួលបានពាក្យបណ្តឹង ពីម្តាយជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា បានកោះហៅជនសង្ស័យ យកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ ទៅលើជនរងបណ្តាលអោយ មានផ្ទៃពោះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសុំរឿងចាត់ការតាមនីតិវីធី ៕
https://web.facebook.com/obnsocial