ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេ BK និងរង្គសាលចតុមុខ មានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលល្មើសនឹងសេចក្តីណែនាំ មិនចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រោយចុះណែនាំទាំងយប់រួច ជាគោលការណ៍លោក អភិបាលខណ្ឌដូនពេញ នឹងហៅម្ចាស់ទីតាំងទាំង២ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញនាព្រឹកស្អែក។
ក្នុងករណីម្ចាស់ទីតាំងនៅតែ មិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះ ៕



