ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥៨នាក់ (ស្រី៧នាក់) និងប្រើប្រាស់គ្មាន ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៣២០,៦៧ក្រាម និង១កញ្ចប់តូច -កេតាមីន = ១២,៥៣ក្រាម។
+លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៨អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់ ចាប់យកIce ២៩១,៨៨ក្រាម។ ២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៦ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,១២ក្រាម។ ៥ / កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៦ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៣ក្រាម។ ៧ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨៣ក្រាម និងកេតាមីន ១២,៥៣ក្រាម។ ៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
-កងរាជអាវុធហត្ថ ៦អង្គភាព ៖ ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៨ក្រាម។ ២ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៨,៤២ក្រាម។ ៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១,៩៤ក្រាម។ ៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៥៥ក្រាម។ ៥ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣៦ក្រាម។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩កញ្ចប់តូច ៕