ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពវាយទាត់ធាក់ និងយកម្ជុលចាក់បាតជើង កូនបង្កើតខ្លួនឯង បណ្ដាលឲ្យរងរបួស ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ៨៖៣០នាទី យប់ថ្ងៃទី១០ សីហា នៅចំណុចផ្ទះជួល ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្មាំង ។
សង្ស័យដែលជាម្ដាយបង្កើត ជនរងគ្រោះមានឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ៣០ឆ្នាំ ។ ជនរងគ្រោះដែលជាកុមាររី កុមារាទាំង ២នាក់ ដែលត្រូវជាកូនបង្កើតមានឈ្មោះ ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាកូនជនសង្ស័យ) និង ស៊ន ស្រីពៅ ភេទស្រីអាយុ ៨ឆ្នាំ (ត្រូវជាប្នូនស្រីជនរងគ្រោះ) ។
បើតាមការបញ្ជាក់ពីអ្នកជិតខាង បានឲ្យដឹងថា ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម លើក្មេងទាំង ២នាក់ខាងលើនេះ គឺដោយសារតែក្មេងទាំង ២នាក់នោះ ដើរលួចយកអីវ៉ាន់របស់អ្នកជិតខាង និងណែនាំមិនស្ដាប់ជាច្រើនដងច្រើនស្រា ទើបស្ត្រីរូបនោះប្រើអំពើហិង្សាលើក្មេងទាំង ២នាក់ បែបនេះតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បិកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕