ស្នងការខេត្តចំនួន៤ ត្រូវបានដំឡើង ឋានន្តរស័ក្តិផ្កាយ២ 

0

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ ក្រមខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៤រូបទៀត។ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នាយនគរបាលជាន់ខ្ពស់ទាំង ៤រូប ដែលត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយ២ នោះរួមមាន៖

-ឧត្តមសេនីយ៍ត្រី សម្បតិ្ត សុធារដ្ឋ ស្នងការនគរបាលខេត្តកែប

-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល

-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា  ស្នងការនគរបាលខេត្តស្ទឹងត្រែង

-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ៕