ឃាត់ខ្លួនបុរសម្នាក់ ដែលរំលោភលើទំនុកចិត្ត លួចយកឡាន ១០គ្រឿង ពីឃ្លាំងលក់រថយន្តមួយកន្លែង នៅខណ្ឌសែនសុខ

0

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសរំលោភ លើទំនុកចិត្តលួចយករថយន្តចំនួន ១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩.៣០០ដុល្លារអាមេរិក (ដប់ប្រាំបួនម៉ឺន ប្រាំបួនពាន់បីរយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២០ និងចាប់យកភស្តុតាងរថយន្ត របស់ជនរងគ្រោះចំនួន៦គ្រឿង ។

យោងតាមស្នងការ នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ស៊ុ វិជ្ជា ហៅឆាយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបុរីពីភពថ្មី២ តាខ្មៅ ផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់រថយន្ត ។

ភស្តុតាងចាប់យករួមមាន៖ ១-រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧ ២-រថយន្តម៉ាកតូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ លេខតួ០៤៥២៧៨ ៣- រថយន្តម៉ាកតូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ០៦២០៣៥ ៤-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច ៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០១៥៩៤៩ ៥-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច ៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១៣១០ ៦-រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៥ ពណ៌ក្រហម លេខតួ៥៧០០៧៥៩៤ ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ អ៊ិត ប៊ុនធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់រថយន្ត ។

សម្ភារៈបាត់បង់រួមមាន៖ ១-រថយន្តម៉ាក តូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ០៦២០៣៥ ២-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស អ៊ែអ៊ីច ៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០១៨៨៩៨ ៣-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស អ៊ែអ៊ីច ៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១៣១០ ៤-រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧ ៥-រថយន្តម៉ាកតូយ៉ូតាព្រូស សេរីឆ្នាំ២០០៥ ពណ៌ក្រហម លេខតួ៥៧០០៧៥៩៤ ៦-រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១០៨៦ ៧-រថយន្តម៉ាកតូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ លេខតួ០៤៥២៧៨ ៨-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អ៊ែអ៊ីច ៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ០១៤៩៥៩ ៩-រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៦៥៥៥៩ ១០- រថយន្តម៉ាក តូយ៉ូតាព្រូស សេរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ លេខតួ០៨០៩៩៥ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕