រដ្ឋមន្រ្តីការពារជាតិ អំពាវនាវឱ្យកងទ័ព ថែទាំសុខភាពនិងការពារ កុំឱ្យឆ្លងជំងឺផ្សេងៗ ក្នុងរដូវវស្សានេះ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវ ឱ្យកងទ័ពទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាពឱ្យបានល្អ និងការពារកុំឱ្យឆ្លងជំងឺផ្សេងៗនៅក្នុងរដូវវស្សា នេះ។

សម្ដេចទៀ បាញ់ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកយ៉ាងដូច្នេះថា «សូមបងប្អូនកងទ័ព បង្កើនការប្រុងប្រយ័ត្នខ្ពស់ថែទាំសុខភាពឱ្យបានល្អ និងការពារកុំឱ្យឆ្លងជំងឺផ្សេងៗ ក្នុងរដូវវស្សា នេះ ជាពិសេសបងប្អូនកងទ័ពដែលកំពុង ឈរជេីងនៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ដោយហេតុថា មួយរយ:ចុងក្រោយនេះ មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ ច្រើនលើកច្រើនសារ »៕