រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់បន្ថែមទៀត និងជាសះស្បើយ២នាក់ផងដែរ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាមានករណីជាសះស្បើយ២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី២នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៤៨នាក់ (ស្ត្រី ៤៩នាក់ និងបុរស ១៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២១៧នាក់ (ស្រី៤៦នាក់ និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕