ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ករណីរថយន្ដ Land Cruiser បេីកបុករថយន្ត Prius សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ កំពុងចាត់ការហេីយ បេីម្ចាស់រថយន្ត Land Cruiserមិនចូលខ្លួនដោះស្រាយទេសមត្ថកិច្ចនឹងស្នេីសុំតុលាការចេញដីកាតាមចាប់ខ្លួនតែម្ដង ។ នេះបើយោងតាមហ្វេសប៊ុកផេក Pheng Vannak News ។
សូមរំលឹកថាកាលពីយប់ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២០ មានករណីរថយន្ត Land Cruiser (ពណ៌ស) ពាក់ស្លាកលេខ 2AW-2099 ភ្នំពេញ បេីកដេញបុករថយន្ត Prius មួយគ្រឿងផ្សេងទៀត ដូចសត្វធាតុ។ តាមរយៈការមេីល វីដេអូ នេះ ឃេីញថា រថយន្ដ Land Cruiser ពណ៌ស ពិតជាសាហាវព្រៃផ្សៃណាស់បេីកបុកពីមុខហេីយមិនអស់ចិត្តនៅបត់ឡានតាមដេញបុកពីក្រោយថែមទៀត ។
ក្រោយកើតហេតុ ម្ចាស់រថយន្ត Prius បានដាក់ពាក្យបណ្ដឹង ទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕




