ថ្ងៃ៧ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​២២​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ ​៣៧​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៣៧​នាក់​ (​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន ២២​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៧ ខែសីហា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២៧​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៧ ខែសីហា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១៩,៧៦​ក្រាម និង​១១៣​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ១៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ១២​អង្គភាព​៖ ១ / បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១,៦៣​ក្រាម​។​ ២ / បាត់ដំបង​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៦,៦៤​ក្រាម​។​ ៣ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៣៥​ក្រាម​។​ ៤ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥,១៧​ក្រាម​។​ ៥ / កណ្ដាល​៖ ជួញដូរ ៣​ករណី ឃាត់ ៤​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ៣៩​កញ្ចប់​តូច​។​ ៦ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៧ / ព្រៃវែង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ៨ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១,១០​ក្រាម​។​ ៩ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៤៨​ក្រាម​។​ ១០ / ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ១,២១​ក្រាម​។​ ១១ / ត្បូងឃ្មុំ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ១២ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៣​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៥៦​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ៣​អង្គភាព៖ ១ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,០៦​ក្រាម​។​ ២ / តាកែវ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣,១២​ក្រាម​។​ ៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៥​កញ្ចប់​តូច ៕