Home សង្គម ព្រះមហាក្សត្រកម្ពុជា ផ្ញើរសារចូលរួមមរណទុក្ខ ជាមួយប្រធានាធិបតីលីបង់ ក្នុងឧបទ្ទវហេតុផ្ទុះឆេះ ដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់

ព្រះមហាក្សត្រកម្ពុជា ផ្ញើរសារចូលរួមមរណទុក្ខ ជាមួយប្រធានាធិបតីលីបង់ ក្នុងឧបទ្ទវហេតុផ្ទុះឆេះ ដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់

0

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារជូនចំពោះ លោកនាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះ សោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០នេះ ដែលបណ្តាលឲ្យ មានការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ ។

សូមរំលឹកថា មនុស្សជាង១០០នាក់បានស្លាប់ និងរងរបួសជាង៤ពាន់នាក់ នៅក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២០នេះ៕

Previous articleលោកបណ្ឌិត ហ៊ុន ម៉ាណែត៖ និស្សិតមានឱកាស បានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពល សម្រាប់កម្ពុជា 
Next articleកូវីដ១៩ និងភ្លៀងធ្លាក់ ស្ទើរទូទាំងប្រទេស ធ្វើឲ្យចំនួនភ្ញៀវទេសចរ នៅកម្ពុជាធ្លាក់ចុះ (Video)