ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច កែសម្រួលនូវលក្ខខណ្ឌ ធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ដែលបានមកដល់ ឬគ្រោងធ្វើដំណើរមក កាន់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍នូវយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន- ធុរជន, បុគ្គលិកក្រុមហ៊ុន, អ្នកជំនាញការ, កម្មករជំនាញ, អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬ មានការអញ្ជើញតែមិនមានការធានា ឬ អ្នកធ្វើដំណើរបរទេសទូទៅ។
ខ្លឹមសារមានដូចខាងក្រោម៖






