Home សង្គម ឃាតកលាក់មុខ ឆក់យកជីវិតបុរសពីរនាក់ នៅខេត្តពោធិ៍សាត់

ឃាតកលាក់មុខ ឆក់យកជីវិតបុរសពីរនាក់ នៅខេត្តពោធិ៍សាត់

0

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤៖០០ រសៀល មានករណីផ្ទុះគ្រាប់ មិនទាន់ផ្ទុះ ដោយសារជនរងគ្រោះ យកគ្រាប់មកដំលេង ក្នុងរោងឈើ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់ចំនួន ០២នាក់។

ជនរងគ្រោះទាំង២នាក់នោះ រួមមាន៖

១- ឈ្មោះយ៉ង់  សារី ភេទប្រុស អាយុ ៣៩ឆ្នាំ

២-ឈ្មោះ ដែន ត្រា ភេទប្រុស អាយុ២០ឆ្នាំ។

អាជ្ញាធរមីន  សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំង អស់ នៅពេលឃើញគ្រាប់មីន  និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕

Previous articleអាជ្ញាធរកម្ពុជា កំពុងខ្នះខ្នែងជួយ ស្រ្តីខ្មែរម្នាក់ ដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
Next articleសូមប្រយ័ត្នបាតុភូតធម្មជាតិ! ពីថ្ងៃ៥-១១ សីហា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅច្រើន