ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ឲ្យ អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការការពារ សុវត្ថិភាពសង្គម តាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយ ហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេល នៃការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២០ ខាងមុខនេះ។
វិធានការទាំងនោះរួមមានដូចខាងក្រោម៖





