រដ្ឋមន្ត្រីព័ត៌មាន៖ នេះមិនមែនសេរីភាព នៃការបញ្ចេញមតិទេ បើគ្មានសំអាងគ្រប់គ្រាន់!

0

ភ្នំពេញ៖ ក្រោយពីនារីរូបស្រស់ម្នាក់ បានប្រើបណ្ដាញសង្គម TIK TOK ចោទប្រកាន់ថា ប៉ូលិសមួយចំនួន បានយកគ្រឿងញៀន ដាក់ចូលហោប៉ាវប្រជាជននោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារយ៉ាងខ្លី នៅលើហ្វេសប៊ុកថា នេះមិនមែនសេរីភាព នៃការបញ្ចេញមតិទេ បើគ្មានសំអាងគ្រប់គ្រាន់ ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ នារីរូបស្រស់ម្នាក់ បានប្រើបណ្តាញសង្គម TIK TOK ឈ្មោះ «OUN LIN888899» ចោទប្រកាន់ថា «ប៉ូលិសមួយចំនួន បានយកគ្រឿងញៀនដាក់ចូលហោប៉ាវប្រជាជន» ។ ប៉ុន្តែក្រោយមក ឃ្លីបវីដេអូ នេះក៏ត្រូវបានលុបវិញ ។

ពាក់ព័ន្ធបញ្ហានេះដែរ សមត្ថកិច្ចគួរមានវិធានការ និងស្រាវជ្រាវរកឃើញការពិត ដើម្បីកុំឲ្យមហាជន ភ័ន្តច្រឡំ លើសមត្ថកិច្ចដែលខំ អនុវត្តច្បាប់តទៅទៀត ៕