ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៩នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២២នាក់ និងប្រើប្រាស់ ២៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកក្កដា រួមមាន ៖មេតំហ្វេតាមីន(Ice) = ១៣៩៣,១២ក្រាម និង២២កញ្ចប់តូច។
+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៨៩,៧៩ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់។ ៣/បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៣៤ក្រាម។ ៥/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៦/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៩៩ក្រាម។ ៧/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១ នាក់ ចាប់យកIce ៣កញ្ចប់តូច។ ៨/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់ ចាប់យកIce ១៥កញ្ចប់តូច៕