អាសូរណាស់! ឃាតកលាក់មុខ ឆក់យកជីវិត មនុស្សស្រស់ៗ

0

ភ្នំពេញ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២៖០០នាទី មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅផ្ទះឈ្មោះ សំ សាម៉ន នៅភូមិស្រអែមខាងត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដោយសារយកគ្រាប់មក ដំលេងបណ្តាល អោយស្លាប់០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ នេះបើយោងតាមអាជ្ញាធរមីន។

ជនរងគ្រោះ រួមមាន៖

១.កុមារា ម៉ាន ម៉ា អាយុ ៥ឆ្នាំ ស្លាប់
២.កុមារី បូ ឃីម របួសធ្ងន់
៣.កុមារី ហេង ស្រីពៅ របួសធ្ងន់
៤.លោក សំ សាម៉ាន របួសស្រាល។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំង អស់ នៅពេលឃើញ គ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយ ផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកំទេចចោល៕