ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡងថា ភ្លៀងមួយមេ ធ្វើឲ្យសំរាមអណ្ដែតយ៉ាងច្រើន បើសិនជាក្រុមការងារកើបចេញមិនទាន់ ឬខកខនមិនបានប្រមូល ច្បាស់ជាមានអ្នកស្ដីបន្ទោស ហើយបំភ្លេចអ្នកបោះសំរាមចោលបាត់ ។
លោកអភិបាលខេត្ត បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ កក្កដានេះថា «សំរាម អ្នកណាក៍ស្អប់សំរាមដែរ ។ ភ្លៀងមួយមេ សំរាមអណ្ដែតមកយ៉ាងនេះ ។ ក្រុមការងារ ខិតខំស្រង់កើបកាយដឹកចេញ បើខកខាន គេស្ដីបន្ទោស ហើយបំភ្លេចអ្នកបោះសំរាមទៅបាត់ ។ អ្នកបោះរួចខ្លួនរហូត តែអ្នកកើប បើខកខានមួយពេលគឺ ត្រូវហើយ ។ មិនទាមទារយុត្តិធម៏ទេ តែសុំអោយអាណិតអ្នកកើបផង» ។




