ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ មន្រ្តីស៊ីម៉ាក់បានដកហូតគ្រាប់បែកជួង មួយគ្រាប់ប្រភេទMK117 ក្នុងខេត្តស្ទឹងត្រែង។
លោក ហេង រតនា បានសរសេរលើគេហទំព័រហ្វេសប៊ុកថា” មួយគ្រាប់នេះតឹងតែង ពិបាកដកហូតបន្តិច ដោយសារព្រះសង្ឃ មានមនោសញ្ចេតនា ជាមួយគ្រាប់នេះណាស់ ទាមទារលិខិតបញ្ជា ពីក្រសួងធម្មការនិងសាសនា ……! និយាយរួមមិនព្រមប្រគល់ហ្នង ! សូមអរគុណអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងពិេសសប៉ូលីស មូលដ្ឋានដែលបានខិតខំពន្យល់ហេីយ ពន្យល់ទៀត គឺថាពន្យល់មិនចេះឈប់ រហូតទទួលបានការឯកភាព ពីព្រះសង្ឃ! សូមបន្លឺសំឡេងស្គ រជាប្រពៃខែ្មរ និងលុបបំបាត់បន្លឺ សំឡេងជួងគ្រាប់បែក”៕