ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ទៅថ្ងៃ២៧-២៨ ខែសីហាឆ្នាំ២០២០ វិញ។
យោងតាម សេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា មូលហេតុនៃការលើកពេលគឺ ដោយសារ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារនៅថ្ងៃទី ១៧ ,១៨ ,១៩ ,២០ និង ទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង៕