រកឃេីញអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន០៤នាក់ថ្មី បន្ថែមទៀត  លេីក្រុមមួកខៀវកម្ពុជា ចូលរួមអង្គការសហប្រជាជាតិ  

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ក្រសួងបានរងឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ បន្ថែមទៀត លើីក្រុមកងទ័ពមួកខៀវកម្ពុជា ដែលបានវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

សូមរំលឹកថា កងកម្លាំងរក្សាសន្តិភាពជូនពិភពលោក ចំនួន ៨០នាក់ បានធ្វេីមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ កន្លងទៅនោះ កំពុងធ្វេីចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ដេីម្បីតាមដាន រកមេរោគរាតត្បាតដ៏សាហាវកូវីដ-១៩ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ  ខេត្តកំពង់ស្ពឺ ត្រូវបានមេីលការថែទាំ ពិនិត្យសុខភាព ធ្វេីការបាញ់សម្លាប់មេរោគ និងផ្សព្វផ្សាយអប់រំចិត្តសាស្ត្រជាប្រចាំ ពីក្រុមគ្រូពេទ្យជំនាញរ បស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី២៤ កក្កដា នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន២០២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៤២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៥៨នាក់ និងគ្មានអ្នកស្លាប់៕