ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា តាមតួលេខថ្មីដែលបង្ហាញ ដោយធនាគារជាតិ គឺមាសរបស់កម្ពុជាមានដល់៣៦,៥តោន មិនមែនត្រឹមតែ៣០តោននោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ កក្កដានេះថា “មួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចងដឹងអំពី មាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំ មានភាពសុចរិតពីព្រោះវាជា របស់ជាតិតែនៅមានជន អាក្រក់មួយចំនួនតូច បាននិងកំពុង ប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាសក្នុង ពេលមានជម្ងឺឆ្លងកូវីតទី១៩ ព្រោះមិនដែលឮលោកហ៊ុន សែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់ របស់ធានាគារជាតិកម្ពុជា នោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរ៉ុង របស់ជាតិយើងដែល កើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ ប្រកាសថា មាសរបស់យើងមាន ៣០តោន តែតាមតួរលេខថ្មីនេះមាស របស់យើងមានដល់ ៣៦,៥តោន។ នេះមិនមែនជាមាយាទ
ស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រង សេដ្ឋកិច្ចជាតិនោះទេ” ។
ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ កក្កដានេះ ក៏បានបញ្ជាក់ថា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា រក្សាមាសទាំង ៣៦,៥តោន គិតជាទឹកប្រាក់ប្រមាណ ១៩,៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគឺរក្សាទុកនៅស្វីស ១២,៤តោន កំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស ១៤,១តោន និងចំនួន ១០តោន កំពុងរក្សាទុកនៅកម្ពុជា ៕