សម្ដេចតេជោ បន្តអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ (វីដេអូ)

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវម្ដងហើយម្ដងទៀត បងប្អូនឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩ ទោះបីកម្ពុជាមានអត្រាឆ្លងទាប និងពុំមានអ្នកស្លាប់ក៏ដោយ ។

តាមរយៈបណញដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ ដោយសារជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចគូសបញ្ជាក់ថា អ្វីដែលយើងទាំងអស់គ្នា អាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាស អោយបានជាប្រចាំ។ ការរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ ៕