ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងតាមរយៈ គេហទំព័រហ្វេសប៊ុកថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកទឹកឈូ ខេត្តកំពត គ្រាប់បែកទម្លាក់ពី យន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម សំងំក្នុងដីជំរៅប្រមាណ ៥ម៉ែត្រ ប្រមាណជាង ៥០ឆ្នាំមកហើយ! អ្នកភូមិមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ មានក្តីរីករាយជាមួយ រកមុខឃើញ និងបោសសំអាតគ្រាប់បែកនេះ ៕


