ដំណឹងល្អ! សាលារៀនឯកជន ស្តង់ដាខ្ពស់ចំនួន២០ នឹងបើកដំណើរការ សាកល្បង នៅខែក្រោយនេះ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នូវគ្រឹះស្ថានសិក្សាឯកជន មានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិត នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។

យោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បើទោះរាជរដ្ឋាភិបាល យល់ព្រមឲ្យសាកល្បង បើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែសាលាទាំង២០នោះ ត្រូវអនុវត្តតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ៕