ថ្ងៃ២១ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២០ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៤០នាក់​

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៤០​នាក់ ​(​ស្រី​ ២នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន ​២០​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ​៤០នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​១៩​នាក់​ (​ស្រី​ម្នាក់​)​ និង​ប្រើប្រាស់​ ២១នាក់​ (​ស្រី​ម្នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២១​ ខែកក្កដា​ រួម​មាន​ ៖​ -មេតំហ្វេតាមីន(Ice) = ១១១,០៥ក្រាម និង៨កញ្ចប់តូច ។

+​លទ្ធផល​ខាងលើ​ ១១អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

​-នគរបាល​ជាតិ ១១​អង្គភាព​៖​ ១/មន្ទីរ៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១,៨០ក្រាម ។ ២/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ។ ៣/កោះកុង៖ ជួញដួរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,០៣ក្រាម ។ ៤/មណ្ឌលគីរី៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៥/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៨៩ក្រាម ។ ៦/រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច ។ ៧/សៀមរាប៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៨/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៨,៦៣ក្រាម ។ ៩/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧៧,៥ក្រាម ។ ១១/រាជធានីភ្នំពេញ៖ ជួញដួរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច ៕