ភ្នំពេញ៖ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី។ នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួន ១៤.២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨,៥៦២,៧៩៣ ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម។
យោងតាមប្រភពព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញ ផ្លែចេកទៅកាន់ប្រទេសចិនបាន៕