ភ្នំពេញ ៖ សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថាស្ត្រី អនិកជនខ្មែរ – អាមេរិកាំងដែលរត់ចេញពីកន្លែង ធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ មួយ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅក្នុងសណ្ឋាគារ ឈូកទិព្វ ក្នុងខេត្តកំពង់ចាម ។
បច្ចុប្បន្នស្ត្រីខាងលើត្រូវបាន សមត្ថកិច្ចដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុង ខេត្តកំពង់ចាម ហើយ មន្ត្រី សុខាភិបាល ក៏បាន យក សំណាក ស្ត្រី រូបនោះ ទៅពិនិត្យ នៅ វិទ្យាស្ថាន ប៉ាស្ទ័រ ផងដែរ ។
លោកស្រី ឱ វណ្ណឌី ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់សារព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដានេះថា នៅ ថ្ងៃទី យប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ស្ត្រី ឈ្មោះ VIRA ROSE ( ឈ្មោះ ក្នុង លិខិតឆ្លងដែន) បាន ស្នាក់ នៅក្នុង បន្ទប់ កន្លែង ធ្វើ ច ត្តា ឡី ស័ក ធម្មតា ។ ស្រាប់តែ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ពេល ក្រុម គ្រូពេទ្យ យក អាហារ ឲ្យ បរិភោគ ក៏បាត់ ខ្លួន ស្ត្រី ខាងលើ ទើប បង្ក ការភ្ញាក់ផ្អើល តែម្តង ។
លោកជំទាវ វេជ្ជបណ្ឌិតបន្តថា ស្ត្រី អនិកជន ខ្មែរ – អាមេរិកាំង ម្នាក់ បាន រត់ ចេញពី កន្លែង ធ្វើ ច ត្តា ឡី ស័ក នៅ សណ្ឋាគារ មួយ ក្នុង រាជធានី ភ្នំពេញ បន្ទាប់ពី មកដល់ ប្រទេស កម្ពុជា កាលពី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដែលជា អ្នកធ្វើដំណើរ ជាមួយ មន្ត្រី ស្ថានទូត អាមេរិក ២ រូប ដែល រកឃើញ មាន ជំងឺ កូ វីដ -១៩ កាលពី ថ្ងៃទី ១៦ ខែកក្កដា ៕