ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចចាក់បេតុងបាន ៩៩,៩២% ដាក់លូបាន ១០០% រៀបខឿនថ្មក្រានីតបាន ៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើង ដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច ។ នេះបើយងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។