ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានលើកឡើងថា គិតរហូតមកដល់ពេលនេះ ពុំទាន់មានអ្នកណាម្នាក់ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគ្រប់រាជធានី-ខេត្ត ឆ្លងជំងឺកូវីដ១៩ ឡើយ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦ កក្កដានេះ នាយឧត្តមសេនីយ៍ ចាន់ គីមសេង បានថ្លែងអំណរគុណ ចំពោះគ្រប់អង្គភាព អគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំធ្វើការងារ និងអនុវត្តយ៉ាងសកម្មនូវវិធានការបង្ក្រាប និងទប់ស្កាត់ ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់កែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ហើយជារួមមកដល់ថ្ងៃនេះ គឺយើងធានា បាន ១០០% ដែលជនជាប់ឃុំ មិនមានឆ្លងរាលដាល់នៃជំងឺកូវីដ-១៩ ៕