ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន កម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា បញ្ហា COVID-19 គឺមានប្រទេសពីរហើយ ដែលបៀតបៀនព្រំដែនកម្ពុជា ក្រោមលេស ទប់ស្កាត់ការឆ្លង នៃជំងឺ COVID-19 ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកពេជ្រ ស្រស់ បានបញ្ជាក់ថា «ប្រទេសទាំងនោះមានដូចជា ១. វៀតណាម ២. ថៃ ការទប់ស្កាត់ជំងឺ COVID-19 របស់ ប្រទេសទាំងពីរនេះ គឺហាក់មានចេតនាលួច ច្រឹបដែនដី តាមព្រំដែនកម្ពុជា។
មេបក្សរូបនេះបន្តថា ក្នុងនាមលោកជា អ្នកនយោបាយស្របច្បាប់ លោកសូមលើកទឹក ចិត្តដល់រដ្ឋាភិបាលកម្ពុជា ត្រូវពិនិត្យមើលឲ្យ បានខ្ជាប់ខ្ជួន លើប្រទេសទាំងពីរ នេះ ជៀស វាងមានរឿងលួចដីកម្ពុជា ដោយប្រការណា
មួយនោះ ហើយជាពិសេសត្រូវ ឲ្យប្រទេស វៀតណាម រើតង់ចេញពីដែនដី មិនទាន់មាន ការកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវ តម្លាភាពរវាងកម្ពុជាយើង និងវៀតណាម ៕
សូមរំលឹកថា កាលពីពេលថ្មីៗប្រទេសវៀតណាម បានចូលមកបោះតង់ចំនួនជាង៣០ នៅក្នុងតំបន់មិនទាន់ឯកភាពគ្នា នៅតាមបណ្ដាព្រំដែន កម្ពុជា -វៀតណាម ស្ថិតក្នុងស្រុកលើ កដែក និងស្រុកកោះធំ ខេត្តកណ្តាល ទល់នឹងខេត្តអានយ៉ាង ប្រទេសវៀតណាម ក្រោមហេតុផលថាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ តាមច្រករបៀងព្រំដែន ៕


