ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ល្ងាចម្សិលមិញ ផ្ទះប្រជាពលរដ្ឋ ចំនួន១០៩ខ្នង និងអគារចំនួន២ ត្រូវរងការខូចខាត ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅស្រុកកោះធំ មានករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងឃុំឈើខ្មៅ និងឃុំសំពៅពូន ៖
១.ឃុំឈើខ្មៅចំនួន ៥៥ខ្នងផ្ទះ ៖ ក្នុងនោះ រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលស័ង្កសី និងក្បឿងចំនួន ៥២ខ្នង និងងាប់សត្វគោ ចំនួន ០១ក្បាល
២.ឃុំសំពៅពូនចំនួន ៥៤ខ្នងផ្ទះ និង០២អគារ ៖ ក្នុងនោះ របេីកដំបូលក្បឿង ដំបូលស័ង្កសី និងជញ្ជាំងចំនួន ៥៤ខ្នងផ្ទះ របើកដំបូលវិទ្យាល័យហ៊ុនសែនសំពៅពូន ០២ខ្នង អស់ក្បឿងប្រមាណ ៣០០សន្លឹក និងរងរបួសស្រាល ០១នាក់(ធ្លាក់ឈើចំពីលើ) ភេទស្រី អាយុ៧៧ឆ្នាំ នៅភូមិព្រែកសែម ឃុំសំពៅពូន។
សរុបទាំង ០២ឃុំខាងលើ បណ្តាលឲ្យខូចខាត បាក់រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលផ្ទះចំនួន ១០៦ខ្នង របើកដំបូលសាលា ០២អគារ ងាប់សត្វគោចំនួន ០១ក្បាល និងរងរបួសប្រជាពលរដ្ឋចំនួន ០១នាក់៕