ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌល កំចាត់មីនកម្ពុជា (CMAC) បានបង្ហាញការហួសចិត្ត ហើយក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមរាយការណ៍ ដល់ប៉ុស្តប៉ូលីសឬអង្គភាព ស៊ីម៉ាក់ជាបន្ទាន់ ប្រសិនដឹងនិងឃើញ ករណីកន្លែងជាងក្រឡឹង ជាងដុំដែក កន្លែងទិញលក់អែតចាយណាមាន យកគ្រាប់មីនមកធ្វើកែច្នៃ ។
តាមរយៈបណ្ដាញហ្វេសប៊ុកលោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «ហាមអើយហាម! ផ្សព្វផ្សាយអើយផ្សព្វផ្សាយថា កុំយកគ្រាប់មកដុំ នឹងផ្ទុះស្លាប់! ផ្ទុះស្លាប់ច្រើនករណីមកហើយ!! សូមអំពាវនាវថា ប្រសិនដឹងនិងឃើញ ករណីកន្លែងជាងក្រឡឹង ជាងដុំដែក កន្លែងទិញលក់អែតចាយណាមាន យកគ្រាប់មកធ្វើកែឆ្នៃ សូមរាយការណ៍ ដល់ប៉ុស្តប៉ូលីសឬអង្គភាព ស៊ីម៉ាក់ជាបន្ទាន់ ដើម្បីមានវិធានការ ទប់ស្កាត់ដកហូត!»៕