ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្រប់នាវាទាំងអស់ដែល មានបំណងចូលចតកំពង់ផែនៅកម្ពុជា គឺតម្រូវឲ្យផ្ញើសំណុំឯកសារ តាមរយៈសារអេឡិចត្រូនិក (អ៊ីម៉េល) ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០តទៅ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នៅថ្ងៃទី១៤ កក្កដានេះ បានឲ្យដឹងថា ម្ចាស់នាវាទាំងអស់ ត្រូវផ្ញើសំណុំឯកសារទៅកាន់អ៊ីម៉េល [email protected] និងធ្វើការទូទាត់កម្រៃសេវា សាធារណៈរបស់លិខិតអនុញ្ញាត ឱ្យនាវាចូលនៅតាមកំពង់ផែ តាមរយៈប្រព័ន្ធអេឡិចត្រូនិក របស់ធនាគារឯកទេសវីង ឱ្យបាន ២៤ម៉ោងមុននាវាចូល។
ក្រសួងបន្តថា ទម្រង់លិខិតអនុញ្ញាត ឱ្យនាវាចូលតាមកំពង់ផែ ត្រូវបានផ្លាស់ប្តូរពីការចុះហត្ថលេខា និងបោះត្រា ទៅជាការប្រើ ប្រាស់ QR Code ជំនួសវិញ។
