ថ្ងៃ១៣ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​២០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៤៦​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៤៦​នាក់ ​(​ស្រី​៧​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២០​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៣ កក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៤៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២៥​នាក់ និង​ប្រើប្រាស់ ២១​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១៣ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៣,០៦​ក្រាម និង​២១​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(Wy)=១៥,២១​ក្រាម ។​

+​លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ១០​អង្គភាព៖​ ១/បន្ទាយមានជ័យ​៖ ប្រើប្រាស់ ៤​ករណី ឃាត់ ១៦​នាក់ ចាប់យក​Ice ០,២៣​ក្រាម​។​ ២/បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ២ ចាប់ ២​នាក់​។​ ៣/កំពង់ចាម​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ៤/កំពត​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ១៣,២៥​ក្រាម​។​ ៥/កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,០៣​ក្រាម​។​ ៦/ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១១​កញ្ចប់​តូច និង​Wy ១៥,២១​ក្រាម​។​ ៧/ពោធិ៍សាត់​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៩៦​ក្រាម​។​ ៨/ព្រះសីហនុ​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ៤,៧៧​ក្រាម​។​ ៩/តាកែវ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច​។​ ១០/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ២​អង្គភាព៖ ១/ព្រះវិហារ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១,៤៨​ក្រាម​។​ ២/សៀមរាប​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,៣៤​ក្រាម ៕