ដឹងថ្ងៃឈប់សម្រាក សងជំនួសឲ្យ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ច្បាស់ការហើយ

0

ភ្នំពេញ៖ លោក អូន ព័ន្ធ មុន្នី រ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី កំណត់យកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ។

នេះបេីតាមលទ្ធផល នៃ កិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្ងៃឈប់សម្រាកជំនួស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការសម្រួល វិធានការ ចេញ-ចូលប្រទេសកម្ពុជា ដល់វិនិយោគិន-ធុរជនបរទេស ។