ភ្នំពេញ៖ «យេីងអាចជួយព្យាបាលជំងឺនេះ បានករណីរកឃេីញមេរោគកូវីដ-១៩ តែខ្ញុំមិនអនុញ្ញាតអោយ លោកអ្នកនាំមេរោគនេះ មកចំលងប្រជាពលរដ្ឋខ្ញុំឡេីយ» នេះគឺជាការបញ្ជាក់ ជូនចំពោះ ជនបរទេស ដែលចូលមកខេត្តព្រះសីហនុ របស់លោក អភិបាលខេត្តព្រះសីហនុ ។ នេះបើយោងតាមហ្វេសប៊ុក លោក គួច ចំរើន។
ក្នុងកិច្ចប្រជុំពិភាក្សា ដេីម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ លោកអភិបាលបានមានប្រសាសន៍ថា យេីងមិនថមថយ ក្នុងការធ្វើ យុទ្ធនាការប្រឆាំង ជំងឺកូវីដ -១៩ ជាដាច់ខាត តែយេីងត្រូវខិតខំ បង្កេីនសមត្ថភាព កំណេីនការងារ របស់ក្រុមការងារចត្តាឡីស័កនិងអង្គភាពពាក់ព័ន្ធ ។
លោកបញ្ជាក់ថា ចំពោះ ការយកសំណាក ជនបរទេសចូលមកខេត្តព្រះសីហនុ មកវិភាគដេីម្បីរកមេរោគកូវីដ-១៩ គ្មាន ការយោគយល់ ជាដាច់ខាត ។ យេីងអាចជួយព្យាបាលជំងឺនេះបានករណីរកឃេីញមេរោគកូវីដ-១៩ តែខ្ញុំមិនអនុញ្ញាតអោយលោកអ្នកនាំមេរោគនេះ មកចំលងប្រជាពលរដ្ឋខ្ញុំឡេីយ។
សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ ៕