ព្រហើនខុសរឿង! ស្រីស្អាតម្នាក់ ត្រូវប៉ូលិស កោះហៅយកមកអប់រំ ករណីជេរប្រមាថសមត្ថកិច្ច

0

ភ្នំពេញ ៖ ស្រីស្អាតម្នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ កោះហៅ មកសួរនាំ ក្នុងករណីជេរប្រមាថសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebook។

យោងតាមស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា នារីនោះឈ្មោះ គេន ធីតា បានបង្ហោះជេរប្រមាថមាក់ងាយ សមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebook រួចមកក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានហៅសួរនាំ និងអប់រំផងដែរ។

ករណីនេះ កើតឡើងនៅថ្ងៃអាទិត្យទី ១២ ខែកក្កដា ឆ្នាំ ២០២០។ ស្ត្រីនោះមានឈ្មោះ គេ ន ធីតា មុខរបរមេផ្ទះ មានគណនី Facebook ឈ្មោះ Ah Thida បាន បង្ហោះរូបភាពជាមួយខ្លឹមសារប្រមាថមាក់ងាយដល់កិត្តិយសមកសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebookដែលមានន័យថា “ក្តៅចិត្តទាំងថ្ងៃពួកអាប៉ូលីស អត់ឃ្លាន ហារឡើងរកតែលុយ បើអញខុស មិនថាទេ យកលុយអញទៅហ្អែង គង់តែឡានបុកងាប់ ខានបានលុយចាយនុងទេ” ។

បន្ទាប់មានហេតុការណ៍នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ គេ ន ធីតាឲ្យចូលខ្លួនមកបំភ្លឺ ។

ស្រ្តីរូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយ បានធ្វើកិច្ចសន្យាសុំទោស និង បានថតវីដេអូ សុំទោស ជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថ មកលើ់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សំណូមពរ ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយម ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម កុំធ្វើការ សន្និដ្ឋានវាយតម្លៃ ចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែល កើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ដើម្បីចៀសវាងការវាយតម្លៃនោះមាន ឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ស្ថាប័ន អនុវត្តច្បាប់ ឬបុគ្គល៕