ថ្ងៃ១០ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៥៥​នាក់

0

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥៥​នាក់ ​(​ស្រី​៦​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ​២៧​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១០ កក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៥៥​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៤៩​នាក់ និង​ប្រើប្រាស់ ៦​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី១០ កក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៥៦,៧១​ក្រាម និង​១៦​កញ្ចប់​តូច និង​អ៊ិ​ច​ស្តា​ស៊ី​=២៥៩,៨៧​ក្រាម ។​

​+លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ១២​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១១៦,៣៣​ក្រាម និង​អ៊ិច​ស្តា​ស៊ី ១,៦៩​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១,០៣​ក្រាម​។​ ៣/បាត់ដំបង​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៧,៣៦​ក្រាម​។​ ៤/កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ១០​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច​។​ ៥/កំពង់ឆ្នាំង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២,៨៩​ក្រាម​។​ ៦/កំពង់ស្ពឺ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៧៧,៨៤​ក្រាម​។​ ៧/កំពង់ធំ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៤,០​ក្រាម​។​ ៨/កំពត​៖ ជួញ​ដួ​រ ៥​ករណី ឃាត់ ៩​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣៩,០​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី ២៥៨,១៨​ក្រាម​។​ ៩/កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ០,៥៧​ក្រាម​។​ ១០/សៀមរាប​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ២,៧០​ក្រាម​។​ ១១/តាកែវ​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១២​កញ្ចប់​តូច​។​ ១២/ត្បូងឃ្មុំ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច ៕