ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប ចូលខ្លួនមកបំពេញ កាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
យោងច្បាប់ ស្តីពីគយ និងអនុលោមតាមគោលការណ៍ សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយ ដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលតយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ច ពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរយៈពេលមិន លើសពី ៦០ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
១. កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធ អាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្គតពីស្តាំ មកឆ្វេង នៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ។
២. ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្គតរួចមកបង្ហាញ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០ % ទៀត ដើម្បី ទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន។
ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួន មកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបាន រៀបរាប់ខាងលើ និងអនុលោម តាមបញ្ញត្តិមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់ស្តីពីតយ យានយន្តនិងទំនិញ ទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញ គ្មានការទាមទារ ហើយ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃ ជាសាធារណៈ តាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។
អាស្រ័យហេតុនេះ សូមម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច ដូចបានជម្រាបជូនខាងលើឲ្យ បានទាន់ពេលវេលា ៕