ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារលក់អចលនទ្រព្យ ដែលមានគណនី Tiktok ឈ្មោះ @kanhanour12 បានបង្ហោះវីដេអូមានខ្លឹមសារ ប្រមាថមើលងាយដល់កិត្តិយស មកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Tiktok ។ ដោយមាន ការសហការរវាង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ ញ៉ កញ្ញា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់ នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យា សុំទោស និងបានថតវីដេអូធ្វើការសុំទោស ជាសារធាណៈ នូវកំហុសដែលខ្លួន បានជេរប្រមាថមកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ៕